ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 សប្ដាហ៍ទី១នៃខែមិថុនានេះ ភ្ញៀវក្នុងស្រុកជាង១៥ ម៉ឺននាក់ចេញដេីរកម្សាន្តនៅក្នុងប្រទេស

ភ្នំពេញ៖ ក្នុងសប្ដាហ៍ទី១ ខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស ក្នុងកំណេីន ២៤.២ោភាគរយ ធៀបនឹងសប្តាហ៍មុន។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ស្ថានភាពទេសចរណ៍ក្នុងសប្តាហ៍ទី១ នៃខែមិថុនានេះ មានភ្ញៀវទេសចរបានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២ នាក់ កើនឡើង ២៤.២០ ភាគរយ ធៀបនឹងសប្តាហ៍មុន។

ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧ភាគរយ ចំណែកភ្ញៀវបរទេសវិញមានចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣ភាគរយ។

សូមបញ្ជាក់ថា ក្នុងសប្តាហ៍កន្លងមកនេះភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ  ពិសេសខេត្ត ជាប់តំបន់ឆ្នេរនៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរច្រើនជាង ៥០ភាគរយ ។ ភ្ញៀវទេសចរជាតិយ៉ាងច្រើនបានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ៕