កែប៖ មន្ត្រីនគរបាលខេត្តកែបម្នាក់ មានជំងឺប្រចាំកាយបានបាញ់សម្លាប់ខ្លួនឯង ស្លាប់កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។
យោងតាមរបាយការណ៍ស្នងការនគរបាលខេត្តបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ឌៀប មាន ភេទប្រុស ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ប្រចាំការនៅព្រះរាជដំណាក់ខេត្តកែប។
យោងតាមសាក្សី(មន្ត្រីនគរបាលប្រចាំការជាមួយគ្នា)និងការធ្វើកោសល្យវិច្ច័យរបស់នគរបាលជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយបាញ់សម្លាខ្លួនឯពិតប្រកដមែន។ ក្ក្រោយពីក្រោយពីធ្វើកោសល្យវិច្ច័យសពរួចមក សមត្ថកិច្ច បានប្រគល់ឱ្យសាច់ញាតិ និងជួយចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការបញ្ជាក់ពីគ្រួសារជនរងគ្រោះបានឱ្យដឹងថា ឈ្មោះឌៀប មាន បានផឹកស្រា និងមានជំងឺប្រចាំកាយ ៕