ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេដឹកនាំអាមេរិកអះអាងខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

លោក ភីធ័រ ណាវ៉ារ៉ូ (Peter Navarro) ទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមាន សហរដ្ឋអាមេរិក បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ Fox News ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋ អាមេរិកបានចប់ហើយ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនាំប្រទេសទាំងពីរកាលពីខែមករា ដើមឆ្នាំ២០២០នេះ ។
ក្រោយពីទទួលបានដំណឹងនេះ លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ Twitter របស់លោកថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមិនទាន់ចប់នៅឡើយទេ ប៉ុន្តែកិច្ចចរចានេះ ត្រូវបានផ្អាកដោយសារតែការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅជុំវិញពិភពលោក ។
សូមបញ្ជាក់ជូនថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ចាប់ផ្តើមចរចាជាមួយប្រទេសចិនស្តីពីពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០១៧កន្លងមក ក្នុងគម្រោងបង្កើតកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ ដោយផ្តោតទៅលើឱភាពពាណិជ្ជកម្ម ដែលចិនបាននាំចូលអាមេរិកក្នុងតម្លៃទឹកប្រាក់ជាង៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែអាមេរិកនាំចូលចិនក្នុងតម្លៃទឹកប្រាក់តែជាង១០០ពាន់លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ៕