ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនមិនចំណាយប្រាក់ដល់៨ពាន់លានដុល្លារមួយឆ្នាំលើវត្តមានកងទ័ពអាមេរិកនៅជប៉ុនទេ

លោក Taro Kono រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដែលមានខ្លឹមសារថា សហរដ្ឋអា មេរិកមិនបានស្នើសុំប្រទេសជប៉ុនអោយបង់ប្រាក់បន្ថែមប្រចាំឆ្នាំ ក្នុងការរក្សាវត្តមានកងទ័ពអាមេរិកនៅប្រទេស ជប៉ុននោះទេ ដែលនេះបើតាមការចុះផ្សាយរបស់ Kyodo របស់ជប៉ុន ។
ការលើកឡើងរបស់លោក តារ៉ូ កូណូ ត្រូវបានធ្វើឡើងក្រោយពីលោក ចន បូលតុន (John Bolton) អតីត ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បាននិយា យថា លោកបានពាំនាំការទាមទាររបស់លោក ដូណាល់ ត្រាំ ដែលស្នើសុំប្រទេសជប៉ុនអោយបង់ប្រាក់ចំនួន៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ លើការរក្សាវត្តមានកងទ័ពអាមេរិកនៅប្រទេសជប៉ុន ។
សូមបញ្ជាក់ជូនថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានបង់ប្រាក់ក្នុងអត្រា៧៥%ក្នុងចំនួនទឹកប្រាក់សរុប៤.៤ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំលើការរក្សាវត្តមានកងទ័ពអាមេរិកនៅជប៉ុន ដោយនៅរក្សាដដែល មិនបានបង្កើនចំនួនទឹកប្រាក់នោះទេ ៕