ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឲ្យអាជ្ញាធរខណ្ឌមានជ័យត្រូវឃាត់ទុករថយន្ដដឹកដីឬរថយន្ដធុនធំពេលឆ្លងកាត់ផ្លូវ៦០ម៉ែត្រពេលថ្ងៃ

ភ្នំពេញ៖ តាមសំដី អភិបាលខណ្ឌ មានជ័យ បានលើក​ឡើងថា លោក ឃួង ស្រេង បញ្ជាឲ្យលោកឃាត់ទុកភ្លាម ចំពោះរថយន្ដធុនធំ(ឡានធំ)ពេលរថយន្ដនោះ ចរាចណ៏ លើផ្លូវ៦០ម៉ែត្រ ចូលពេលថ្ងៃ ចាប់ពីម៉ោង៧,៣០នាទី រហូតដល់ម៉ោង៥,៣០នាទី ល្ងាច ។ ដោយឡែក អនុញ្ញាតឲ្យចូល តែពេលយប់ទេ រឿងដឹកខ្សាច់ ឬដឹកដីចូលដេប៉ូរបស់ខ្លួននៅតំបន់នោះ ហើយនៅក្នុងកិច្ចប្រជុំនៅសាលាក្រុង លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញក៏មានវិធានការក្នុងការហាមរថយន្ដធុនធំមិនឲ្យចូលក្រុងផងដែរ។ ប៉ុន្តែវិធានការនេះនៅតែទទួលបរាជ័យដដែរជាដដែរ ហើយការបរាជ័យនោះត្រូវគេបានមើលឃើញថា ផ្តើមចេញកត្តាតែ​មួយ​គត់ នោះគឺបញ្ហាអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតិឲ្យ រថយន្តធំៗចូលក្រុងពេលថ្ងៃ ។ បើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់បញ្ឈប់ការយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតិឲ្យ រថយន្តធំៗចូលក្រុងពេលថ្ងៃទៀត នោះការងារនេះនឹងទទួលបានជោគជ័យជាក់ជា មិនខាន ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំជាបន្ទាន់មួយកាលពី រសៀលថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញជាមួយសមត្ថកិច្ចពាក់ព័ន្ធលោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ មិនហាមឃាត់ការចាក់ដី ឬចាក់ខ្សាច់ នៅតំបន់អភិវឌ្ឍន៍ជើងឯកនោះទេប៉ុន្ដែគ្រាន់តែបង្វែរទិស ចរាចរណ៍ សម្រាប់រថយន្ដដឹកដីឬដឹកខ្សាច់កុំឲ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រ ជាបណ្ដោះអាសន្នសិន ៕

ដោយ៖សំរិត