ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឡានដឹកពោតក្រហមពីវៀតណាមចំនួន ៥០គ្រឿងកំពុងត្រៀមដឹកចេញទាំងយប់ពីខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: ពលរដ្ឋនៅខេត្តត្បូង ឃ្មុំបានរាយការណ៍ប្រាប់ ដេលីខ្មែរខ្មែរល្ងាចថ្ងៃទី២៥នេះថា  មានឡានដឹក ពោតក្រហម ពីវៀតណាមដែលកំពុងស្តុកចាំដឹកទាំងយប់កំពុងតែត្រៀមដឹកឆ្លងកាត់តាមច្រកដាខេត្តត្បូងឃ្មុំទាំង យប់ហើយបច្ចុប្បន្ននៅចតក្នុងខេត្តត្បូងឃ្មុំនៅ ឡើយ។

ពលរដ្ឋខាងលើបាននិយាយថា ឡានខាងលើនេះ កំពុងត្រៀម ចេញពីខេត្តត្បូងឃ្មុំប្រមាណ៥០ គ្រឿងត្រៀម ដឹកចេញនៅវេលាម៉ោង១២ និង ម៉ោង១ :00  យប់ថ្ងៃទី ២៥នេះ ដែលអាជ្ញាធរខេត្តមិនមានវិធានការនោះទេ តែត្រូវគេសង្ស័យថា  បានត្រូវគ្នានិងមមន្ត្រីខេត្ត រួចប្រឆាំងប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល ។

មន្ត្រីសុំមិនបញ្ចេញឈ្មោះ លើកឡើងថា ឡានដឹកពោតក្រហម ដឹកពីវៀតណាម ដែលមាន ឡានប្រភេទV1 ប្រមាណ ៥០គ្រឿង និងមានទម្ងន់ពី ៥០ ទៅ៦០ តោននោះ  បើមិនមានវិធានការទេ ផ្លូវនឹងខូចជាមិនខាន ដោយ សារមានទម្ងន់ធ្ងន់លើសកំណត់។

ពលរដ្ឋរាយការណ៍ថា  គោលដៅនឹងចេញខេត្ត្បូងឃ្មុំពីផ្លូវជាតិលេខ7និងលេខ8 ពីច្រក ដា រួចឆ្ពោះទៅ ប៉ោយ បែត ព្រំដែនថៃ តាមផ្លូវជាតិលេខ៥និងគោលដៅផ្សេងៗទៀត ប៉ុន្តែអាជ្ញាធរគ្មានវិធានការទេ។

ដេលីខ្មែរ មិន អាចសុំការបញ្ជាក់ពី លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូង ឃ្មុំ និងលោកស្នងការ ប៉ែន រ័ត្ន នៅឡើយទេ ។

ពលរដ្ឋស្មើសុំអន្តរាគមន៍ពី លោកទេសរដ្ឋមន្រ្តី ស៊ុនចាន់ថុល ព្រោះ បើនៅបណ្តោយទៀត ផ្លូវសង់អស់រាប់ លានដុល្លារ នឹងខូចផ្លូវយ៉ាងលឿនបំផុត ដោយសារថ្នាក់ខេត្ត គ្មានវិធានការនៅឡើយទេ។

ដោយ :ដេលីខ្មែរ 0972720965