ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ១១៨០នាក់ និងឆ្លងទៅក្នុងមនុស្សថ្មីចំនួន ៤០ ៦៧៣នាក់នៅប្រទេសប្រេស៊ីល ក្នុងរយៈពល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៦ ខែមិថុនានេះ។
បន្ទាប់ពីប្រទេសប្រេស៊ីល គឺប្រទេសម៉ិកស៊ិក មានមនុស្សស្លាប់ច្រើនជាងគេក្នុងរយៈពេល២៤ចុងក្រោយនេះ ដែមានចំនួន៩៤៧នាក់ ហើយសហរដ្ឋអាមេរិកឈរលំដាប់លេខ៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ចំនួន៥៩៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៩ ៦៩៩ ៥៥៤ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ៤៩០ ៩៣៣ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ២៥១ ១០១ នាក់បានជាសះស្បើយពីវីរុសនេះ៕