លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្សុី ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍បានអញ្ជេីញប្រគេនទៀនវស្សា ដល់វត្តចំនួន៩ វត្ត ក្នុងនោះ ឃុំល្វេ ៥ វត្តនិង ឃុំពាមប្រ ធ្នោះ ៤ វត្ត ស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ នាវត្តពោធិវង្សជំនីក ឃុំពាម ប្រធ្នោះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៏ថា ក្រោមម្លប់ដ៏ត្រ ឈឹងត្រឈៃនៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ហើយប្រជាពលរដ្ឋត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿងសម្រាប់ប្រទេសជាតិទាំង មូល។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងឥតរួញរា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិប តេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
លោកបន្ថែមថា «យើងត្រូវរួមគ្នាជាធ្លុងមួយដើម្បីថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព»។