មេដឹកនាំរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក មើលមុខគ្នាកាន់តែលែងត្រង់ ដោយសារសន្ធិសញ្ញា INF មេដឹកនាំរបស់ប្រទេសទាំងពីរ បានសងសឹកគ្នាទៅវិញទៅមក ដោយការប្រកាសផ្អាកការ អនុវត្តន៍សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) ហៅកាត់ថា INF ។
មេដឹកនាំសហរដ្ឋអាមេរិកបានប្រកាសផ្អាកការអនុវត្តនសន្ធិសញ្ញា INF ជាមួយរុស្ស៊ីរយៈពេល១៨០ថ្ងៃ ដើម្បីទុកពេលឲ្យរុស្ស៊ីកែខ្លួន តែរុស្ស៊ីបានប្រកាសផ្អាកសន្ធិសញ្ញានេះ គ្មានកាលកំណត់ទេ ដើម្បីទុកពេលអោយអាមេរិកកែខ្លួនដែរ ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានកើនឡើងកាន់តែខ្លាំងនៅដើមខែកុម្ភៈនេះ ក្រោយ ពីមេដឹកនាំប្រទេសទាំងពីរ បានប្រកាសដកខ្លួនចេញពី សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) ហៅកាត់ថា INF ។
មេដឹកនាំរបស់សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ី កាលពីថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ហើយមួយថ្ងៃបន្ទាប់មក មេដឹកនាំរបស់ប្រទេសរុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF នេះដែរ ជាការសងសឹកគ្នាទៅវិញទៅមក ៕