ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់តែអូស្ត្រាលីចំណាយ២៧០ពាន់លានដុល្លារទិញអាវុធ

ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក បានធ្វើអោយស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីស្ថិតនៅក្នុងភាពមិនច្បាស់លាស់សម្រាប់ឆ្នាំ២០២០នេះ និងនៅពេលខាងមុខ ប៉ុន្តែលោក ស្កុត ម៉ូរីសុន (Scott Morison) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃពុធ ទី០១ ខែកក្កដានេះ អំពីការចំណាយប្រាក់ចំនួន២៧០ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង១៩០ពាន់លានដុល្លារអាមេរិក ក្នុងការទិញគ្រឿងយុទ្ធោប​ក​រណ៍បន្ថែមសម្រាប់បម្រើវិស័យការពារជាតិ ដែលនេះបើតាមការចុះផ្សាយរបស់ AP ។
គ្រឿងយុទ្ធោបករណ៍ដែលអូស្ត្រាលីបញ្ជាទិញនោះ មានមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រឿយុទ្ធោបករណ៍ជាច្រើនប្រភេទទៀត មានដូចជាមីស៊ីលប្រឆាំងនាវា Harpoon ដែលអាចកម្ទេចគោលដៅបាន៣៧០គីឡូម៉ែត្រ និងយន្តហោះចម្បាំងប្រភេទ Super Hornet សម្រាប់ការពារដែនអា​កាស ដែលអាចការពារពីការវាយប្រហាររបស់សត្រូវនៅតាមឆ្នេរសមុទ្រដ៏មានប្រសិទ្ធភាព ។
លោក ស្កុត ម៉ូរីសុន បានព្រមានថា ការឆ្លងរាលដាលវីរុសCovid-19 នឹងធ្វើអោយពិភពលោកកាន់តែក្រីក្រ និងធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់​ថែមទៀត ប៉ុន្តែអូស្ត្រាលីមិនញញើតនឹងការចំណាយលើវីស័យការពារជាតិទេ ៕