ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួន ស្រេង៖ រោងចក្រវាយនភណ្ឌក្នុងក្រុងទាំងអស់ នឹងត្រូវរើទៅកាន់ជាយក្រុងក្នុងពេលឆាប់ៗនេះ

អភិបាលរាជធានៅភ្នំពេញ បានទទួលស្គាល់ថា  បច្ចុប្បន្ននេះ នៅមានរថយន្តដឹកទំនិញធុនធំមួយចំនួន បើកបរចូលក្នុងក្រុង ស្ថិតក្នុងម៉ោងហាមឃាត់ដដែល តែនៅពេលខាងមុខ អាជ្ញាធរ នឹងទប់ស្កាត់បាន ១០០ ភាគរយចំពោះ​រថយន្តដឹក​ទំនិញ​ធំៗដែល «លួច» បើកចូលក្រុង ក្រោយពីមានការរៀបចំឲ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ បានប្ដូរទីតាំង​ពីក្នុង​ក្រុងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣ នៅពេលដែលផ្លូវ នេះសាងសង់រួចរាល់ ។

គួរឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។

លោកបានបន្តថា ផ្លូបនេះនឹងត្រូវស្ថាបនាឡើងមានប្រវែងសរុប ៤៧,៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមាន ទទឹងតួផ្លូវសរុប ២៥ ម៉ែត្រ សម្រាប់ផ្លូវរថយន្ត ៤ គន្លង មានទទឹង ៣,៥០ ម៉ែត្រ/គន្លង និងផ្លូវទោ ចក្រយានយន្ត ២ គន្លង ទទឹង ២,២៥ ម៉ែត្រ/គន្លង ។

លោកអះអាងថា គ្រប់រោងចក្រដែលកំពុងដំណើរការនៅក្នុងក្រុងភ្នំពេញ នឹងត្រូវរើទៅតាមទីតាំងផ្សេងៗនៃ ផ្លូវក្រវ៉ាត់ក្រុងទី៣ តែសម្រាប់ទីតាំងច្បាស់លាស់យ៉ាងណានោះ លោកនៅមិនទាន់បញ្ជាក់ដឹងនៅឡើយ៕