ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដានេះថា គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤ របស់ប្រទេសជប៉ុន កំពុងផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសនេះ ។
ប្រភពដដែលបានបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤អង្គភាពនេះ នឹងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុតដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង ដោយយកប្រាក់កម្ចីនេះទៅជួសជុលលំនៅឋាន ឬយកទៅសាងសង់លំនៅឋានថ្មី ដោយសារលំនៅឋានចាស់បានខួចខាតដោយសារគ្រោះមហន្តរាយធម្មជាតិភ្លៀងធ្លាក់ខ្លាំង ។
គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤អង្គភាពនោះ គឺធនាគារ Sumitomo Mitsui ធនាគារMitsubishi UFJ ធនាគារ Mizuho និងធនាគារ Resona ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំៗបំផុតនៅប្រទេសជប៉ុន ៕