ភ្នំពេញ៖ លោក ស្រី កិត្តិស្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានទទួលជួប លោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rogriguez Barrios)ឯកអគ្គរដ្ឋទូត ប្រទេសគូបាប្រចាំនៅកម្ពុជា ក្នុងគោល បំណង សម្ដែងការគួរសមកាលពី ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។
លោកស្រី ម៉ែន សំអន បានអគុណចំពោះរដ្ឋាភិបាលគូបា កម្ពុជាមិនអាចបំភ្លេចបាននូវចំណងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល ៦០ឆ្នាំមកនេះ ដោយបានចាប់ផ្តើមឡើងតាំងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ អតីតៈព្រះ មហាក្សត្រនៃ ព្រះរាជា ណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០ ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា នៅពេលដែលកម្ពុជាត្រូវបានប្រទេសលោកខាងលិច និងបណ្តាប្រទេសមួយចំនួន បានហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ប្រទេសគូបា បានជួយដល់កម្ពុជាលើវិស័យមួយចំនួនដូចជា សុខាភិបាល វប្បធម៌ អប់រំនិងកីឡាជាដើម ។
លោកស្រី ម៉ែន សំអន បានចាត់ទុកប្រជាជនគូបា និង រដ្ឋាភិបាលគូបាន ជាមិត្តដ៏ល្អដែលបានជួយ ស្តារប្រទេសកម្ពុជាមកដល់បច្ចុប្បន្ន ។
លោកស្រី ឯកអគ្គរដ្ឋទូតគូបា ប្រចាំកម្ពុជា បានរំលឹកថា ប្រទេសគូបាក៏ជាប្រធ្លាប់ទទួលរងការហ៊ំុព័ទ្ធសេដ្ឋកិច្ចដូចកម្ពុជាដែរ តែយើងខិតងើបផុតពីកត្តាទាំងអស់នេះបានដោយជោគជ័យ ។
លោកស្រី ឯកអគ្គរដ្ឋទូតបានយល់ឃើញថា កម្ពុជាខុសពីគូបា ព្រោះកម្ពុជា ជាប្រទេសដែលងើបចេញចំណុចសូន្យ ហើយបានដឹកនាំទេសចេញពីបាតដៃទទេ រហូតដល់មានការរីកចំរើនដែលនឹកស្មានមិនដល់នាពេលបច្ចុប្បន្ន។ ពិសេសជាងនេះទៅទៀតនោះ ក្នុងគ្រាដែលពិភពលោកកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងីកូវីដ-១៩ កម្ពុជាមិនមានអ្នកកើត មិនមានការរីករាលដាលច្រើន និងមិនមានអ្នកស្លាប់ រីឯជំងឺដែលកើតឡើងគឺជាការហូរចូលពីប្រទេសក្រៅតែប៉ុណ្ណោះ ។
លោកស្រី កិត្តសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរឲ្យដំណើរបេសកកម្មការទូតរបស់លោកជំទាវ ទទួលបានជោគជ័យ នឹងពង្រឹងបាននូវកិច្ចសហប្រតិបត្តិថ្មីបន្ថែមទៀត សុំឲ្យខាងគូបាចូលរួមលើក កម្ពស់ដល់នារីកម្ពុជា៕