ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការលក់រាយនៅអាមេរិកកើនឡើង៧.៥%កាលពីខែមិថុនា

ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ ស្តីពីកំណើននៃការលក់រាយនៅក្នុងប្រទេសនេះ ដែលបានកើនឡើង៧.៥% កាលពីខែមិថុនា ដែលជាកំណើននៃការលក់រាយខ្ពស់ចាប់តាំងពីមានការផ្ទុះរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK។

ប្រភពដដែលបានបន្តថា កំណើននៃការលក់រាយ៧.៥% គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៥២៤.៣ពាន់លានដុល្លារ ដែលជាកំណើននៃការលក់រាយខ្ពស់ ខណៈដែលរដ្ឋមួយចំនួននៅក្នុងប្រទេសនេះ បានបន្ធូរបន្ថយវិធានការបិទប្រទេស និងបើកសេដ្ឋកិច្ចជាបណ្តើរៗ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19។

ចំណែកការលក់រាយរថយន្ត និងគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ បានកើនឡើងដល់៨.២% ប៉ុន្តែការលក់ទំនិញតាមប្រព័ន្ធអនឡាញបានធ្លាក់ចុះ២.៤% ទោះបីជារដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតត្បិតប្រទេសក៏ដោយ៕