ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ចម ប្រសិទ្ធ ចុះពិនិត្យដំណើរការដាក់សាកល្បងរោង ចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន រាជធានីភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្តើមដំណើរការ បើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៧ និងដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩រួចមកនៅខែកក្កដា នេះលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួង និងតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំ ពេញ និងលោកស្រី Ophélie Bourhis ប្រធានទី ភ្នាក់ងា របារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ប្រចាំកម្ពុជា បានអញ្ជើញចុះ ពិនិត្យជាក់ស្តែងការ ដាក់ឱ្យដំ ណើរការសាកល្បងនៃគម្រោងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលមានទីតាំងស្ថិតនៅ សង្កា ត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

នេះបើតាមផេកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន គឺជាគម្រោងដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៌ (AFD) និ ង ថវិកាបដិភាគដោយអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួន ជាង ១៥ លានដុល្លារសហរដ្ឋអាមេរិក និង ជិត ០៨ លានអឺរ៉ូ។

គម្រោងនេះបានចុះហត្ថលេខា ជា ផ្លូវការ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដោ យ ក្រុ មហ៊ុ នវ៉ាំងស៊ី (VINCI) ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ និងស្ថិត ក្រោម កា រ ត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនសាហ្វេរ (Safage)។

គម្រោងនេះ បា នចាប់ផ្តើមបើកការដ្ឋានពង្រីកសមត្ថភាពអាងប្រព្រឹត្តិកម្មរបស់ខ្លួននាថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៧ និងបាន ដាក់ ឲ្យដំ ណើរ ការសាកល្បងកាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩។

គម្រោងនេះរួមបញ្ចូលក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងបណ្តា ញ មេ នាំទឹកល្អក់ ដែលមានសមត្ថភាពបូមទឹកល្អក់ពីទន្លេបាសាក់បានចំនួន៥៧.០០០ ម៉ែត្រ ត្រីគុ ណ ក្នុងមួយថ្ងៃ និងនាំទឹកស្អាតនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមននេះ ក្នុងសម ត្ថភា ព ផ លិ ត ចំនួន៥២.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។

ក្នុងដំណើចុះពិនិត្យស្វែងយល់នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិ ទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃការពង្រី កសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមនប្រកបដោយជោគជ័យនេះ ដែលជាជំនួយដ៏សំខាន់ក្នុងការផ្គ ត់ផ្គង់ទឹកក្នុងរាជធានី ភ្នំពេញជាពិសេសក្នុងខ័ណ្ឌចំការមន ដែលកំពុងមានការរីកដុះដា លយ៉ាងព្រោង ព្រាតនូវសំណង់អគារធំៗ ខ្ពស់ៗ ហើយនៅពេលខាងមុខឆាប់ៗ យើងនឹងអាចសម្ពោ ធដាក់ឲ្យប្រើប្រាស់ជាផ្លូ វកា រ បាន។

សូមបញ្ជាក់ថា សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតបច្ចុ ប្បន្នរប ស់រ ដ្ឋា ក រទឹកស្វយ័តក្រុងភ្នំពេញ សរុបចំនួន៦៣២.០០០ ម៉ែត្រត្រីគុណ គឺ៖ស្ថានីយភូមិព្រែក មាន ស ម ត្ថ ភា ព ផលិត បាន១៧ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយជ្រោយចង្វារមានសមត្ថភាពផលិត ១៥ ម៉ឺ នម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយនិរោធមានសមត្ថភាពផលិតបាន ២៦ម៉ឺនម៉ែត្រត្រីគុណ ក្នុ ង មួ យថ្ងៃ និងស្ថានីយរោងចក្រចំការមននេះ មានសមត្ថភាពផលិតបាន ៥ម៉ឺន ២ពាន់ ម៉ឺន ម៉ែ ត្រ ត្រី គុណក្នុងមួយថ្ងៃ។

ជាទស្សនៈវិស័យរប ស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺរដ្ឋា ករ ទឹ ក ស្វ យ័តក្រុងភ្នំពេញត្រូវខិតខំបន្ថែមទៀត ក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ដើម្បី បំ ពេ ញ តម្រូវការ ស្របពេលដែលរាជធានីភ្នំពេញ បច្ចុប្នន្នត្រូវបានពង្រី កផ្ទៃក្រឡា រប ស់ ខ្លួនធំជាង មុន ហើយការវិវឌ្ឍន៌សំណង់អគារធំៗ និងប្រជាពលរដ្ឋក៏មានការកើន ឡើង យ៉ាងឆា ប់រហ័សផងដែរ។

ដោយឡែកការពង្រីកទុន និងការទាក់ទាញវិនិយោគ ការស្វែងរកប្រភពជំនួយ និង ដៃ គូ អភិវឌ្ឍន៌គឺជាការងារចាំបាច់ ដើម្បីដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតឱ្យដល់ទីប្រជុំជន និងឈានដល់ តំបន់ជនបទ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ ដែលចង់ឲ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ ជៀសផុតបាននូវជំងឺ ដ ង្កាត់ផ្សេងៗ ដោយសាការប្រើប្រាស់ទឹកមិនស្អាត៕ សំរិត