វីរុសCovid-19សម្លាប់មនុស្សអស់ជាង៥ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង៣ថ្ងៃជាប់គ្នានៅជុំវិញពិភពលោក គឺថ្ងៃពុធ ព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដែលកាលពីថ្ងៃពុធ មនុស្សចំនួន ៥២៥៥ នាក់បានស្លាប់ ថ្ងៃព្រហស្បតិ៍មនុស្សចំនួន ៥៧៥៤ នាក់បានស្លាប់ និងថ្ងៃសុក្រនេះមានមនុស្សចំនួន ៥៦៤៤ នាក់បានបាត់បង់ជីវិតដោយសារវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។
ចំពោះមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតកាន់តែខ្ពស់ផងដែរក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ គឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមថ្ងៃពុធមានមនុស្សឆ្លងថ្មីចំនួន ២១៤ ៧១៦ នាក់ ថ្ងៃព្រហស្បតិ៍មានមនុស្សឆ្លងថ្មីចំនួន ២៣៤ ២៤៥ នាក់ និងថ្ងៃសុក្រនេះមានមនុស្សឆ្លងថ្មីចំនួន២៤១ ២៧០ នាក់។
សូមបញ្ជក់ជូនថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រនេះបានកើនឡើងដល់ ១៣ ៩៤៦ ៦៣៩ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៥៩២ ៦៧៧ នាក់ ខណៈមនុស្សជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ ៨ ២៧៧ ៧៤១ នាក់៕