ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងក្នុងរង្វង់២.៥ភាគរយនៅឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្រោយពីបានកើនឡើង៥៥ភាគរយកាលពីឆ្នាំមុន ។
លោក Wang Tao សេដ្ឋវិទូនៅធនាគារចិន បាននិយាយថា ការឆ្លងរាលដាវីរុសកូវីដ-១៩នៅជុំវិញពិភពលោក បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញរបស់ប្រទេសចិន ដោយសារទីផ្សារនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ដែលជាប្រភពនាំចូលពីចិនបានបិទទ្វារក្នុងចំណាត់ការទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ។
Bloomberg បានចុះផ្សាយពីការស្ទង់មតិមួយទៅលើក្រុមសេដ្ឋវិទូចំនួន៦៧នាក់ ដែលបង្ហាញថា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងក្នុងរង្វង់៥.២ភាគរយ លើ កំណើន៣.២ភាគរយ កាលពីត្រីមាសទី២ចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំ២០២០នេះ ៕
