ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូវីដ-១៩ សម្លាប់មនុស្សអស់ជិត៤ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២១ម៉ឺននាក់ក្នុងថ្ងៃទី២៨ ខែកក្កដានេះ

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ជិត៤ពាន់នាក់ គឺចំនួន៣៩៧៩នាក់ និងឆ្លងទៅមនុស្សថ្មីជាង២១ម៉ឺននាក់ គឺចំនួន២១១ ៣១៨នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ។

ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ប្រទេសដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេដោយសារវីរុសCovid-19គិតត្រឹមព្រឹកថ្ងៃអង្គារ គឺប្រទេសឥណ្ឌា ដែលមានមនុស្សស្លាប់ចំនួន៦៣៦នាក់ និងមនុស្សឆ្លងប្រចាំថ្ងៃចំនួន៤៦ ៤៨៤នាក់ ហើយសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីច្រើនជាងគេក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គឺអាមេរិកមានមនុស្សឆ្លងវីរុសនេះថ្មីចំនួន៦០ ០០៣នាក់ និងមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន៥៦៧នាក់ ។

សូមបញ្ជាក់ថា មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានកើនឡើងដល់ ១៦ ៦២៨ ៩៤២ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៦៥៥ ៨៦២ នាក់ ខណៈមនុស្សដែលជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ ១០ ២១៧ ៣១១ នាក់ ៕