ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាកសិករកម្ពុជា

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយបស់ជាតិទាំងអស់ បន្តផលិតកម្មវិធីថ្មីៗ ទាក់ទងចំណេះទូទៅ  ដើម្បីផ្តល់នូវការយល់ដឹងជូនដល់សាធារណៈជន បានកាន់តែប្រសើរឡើង ។ លោកបានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ។

លោករដ្ឋមន្ត្រីបានឲ្យក្រុមការងារព័ត៌មាន ចុះថត និងសរសេរអត្ថបទ ទាក់ទងនឹងទីតាំង សម្ងួតស្រូវ ដំឡូងមីជាដើមដែល មានទីតាំងធំទូលាយមានកន្លែងរក្សា និងសម្ងួត ស្រូវ ឬ ដំឡូង បានរាប់សិប តោន នឹងរក្សាទុកបានយូរមិនមានខូចគុណភាព ដើម្បីផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងធ្វើតាម ។

លោករដ្ឋមន្រ្តី បានបន្ថែមថា  អ្នកសរសេរអត្ថបទព័ត៌មាន ត្រូវរំលេចនូវអ្វីដែលជាចំណុចសំខាន់ជាងគេ ជាមុនសិន ដោយមិនត្រូវ ដាក់ចំណុចសំខាន់នៅកណ្តាលអត្ថបទ ឬនៅចុងបញ្ចប់នៃអត្ថបទនោះទេ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៍ឲ្យបាននូវផែនការ និងសកម្មភាពការងារនានា របស់ក្រសួងព័ត៌មាន មានការទទួលខុសត្រូវខ្ពស់ ហើយធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីពន្លឿនការងារបានឆាប់ទៅមុខទៀត៕