ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ប្រជុំបូកសរុបសកម្មភាព ការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ។
កិច្ចប្រជុំមានរបៀបវារ:ដូចខាងក្រោម៖
- របាយការណ៍ស្តីពីវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការកសាងឯកសារគតិយុត្តរបស់អគ្គនាយកដ្ឋាន ក.ប.ប.
- របាយការណ៍ស្តីពីលទ្ធផលសម្រេចបានក្នុងខែកក្កដារបស់បណ្តាសាខា ក.ប.ប. រាជធានី ខេត្ត
- មតិយោបល់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងណែនាំអំពីផែនការសម្រាប់បណ្តានាយកដ្ឋាន សាខា ក្រោមឱវាទអគ្គនាយកដ្ឋាន យកទៅអនុវត្តបន្ត ។
អង្គប្រជុំបានពិភាក្សាលំអិត អំពីកម្មវិធីប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆមាសទី១ឆ្នាំ ២០២០ និងកម្មវិធីសម្ពោធស្លាកសញ្ញាថ្មីរបស់អគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ ៕

