លោក សេត បឺក្លេ (Seth Berkley) នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង ហ្កាវី(GAVI) បាននិយាយកាលពីថ្ងៃទី២៧ ខែកក្កដានេះថា វ៉ាក់សាំងសម្រាប់ចាក់ការពារវីរុសCovid-19 អាចនឹងមានតម្លៃក្នុងរង្វង់៤០ដុល្លារអាមេរិកក្នុងមួយដូស (Dose) ឬក៏អាចមានតម្លៃខ្ពស់ជាងនេះបន្តិច ។
សេចក្តីប្រកាសរបស់លោក សេត បឺក្លេ ត្រូវបានធ្វើឡើងមុនវ៉ាក់សាំងបង្ការវីរុសCovid-19ត្រូវបានផលិតឡើងទៅទៀត ដោយសារតែនៅពេលបច្ចុប្បន្ននេះ វ៉ាក់សាំងជាង២០ប្រភេទកំពុងស្ថិតក្នុងដំណើរការសាកល្បងលើមនុស្សនៅឡើយ និងមិនទាន់សម្រេចឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយ ។
ចំណែកក្រុមហ៊ុនជីវបច្ចេកវិទ្យា Biocad កំពុងពិភាក្សាពីការផលិតវ៉ាក់សាំងបង្ការវីរុសCovid-19នៅប្រទេសចិន ដែលវ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍន៍ដោយវិទ្យាស្ថាន Vector state virology របស់ប្រទេសរុស្ស៊ី ៕
