ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន (ក.ប.ប) ប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)​ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ប្រជុំបូកសរុបសកម្មភាព​ ការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ។

​កិច្ចប្រជុំមានរបៀបវារ:ដូចខាងក្រោម​៖

-​ របាយការណ៍ស្តីពីវឌ្ឍនភាពការងារ​ ពាក់​ព័ន្ធនឹងការកសាងឯកសារគតិយុត្តរបស់អគ្គនាយកដ្ឋាន​ ក.ប.ប.

-​ របាយការណ៍ស្តីពីលទ្ធផលសម្រេចបានក្នុងខែកក្កដារបស់បណ្តាសាខា​ ក.ប.ប.​ រាជធានី​ ខេត្ត

-​ មតិយោបល់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងណែនាំអំពីផែនការសម្រាប់បណ្តានាយកដ្ឋាន​ សាខា​ ក្រោមឱវាទអគ្គនាយកដ្ឋាន​ យកទៅអនុវត្តបន្ត​ ។

អង្គប្រជុំបានពិភាក្សាលំអិត​ អំពីកម្មវិធីប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆមាសទី១ឆ្នាំ​ ២០២០​ និងកម្មវិធីសម្ពោធស្លាកសញ្ញាថ្មីរបស់អគ្គនាយកដ្ឋាន​ ក.ប.ប.​ ផងដែរ ៕