ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កសិករ ខេត្ដបាត់ដំបង បង្កើតសហគមន៍ ដាំបន្លែសុវត្ថិភាពនាំចេញទៅកាន់ទីផ្សារជាង២តោន ក្នុងមួយថ្ងៃ

បាត់ដំបង៖ សហគមន៍តាស៊ីសាមគ្គី ស្ថិតនៅភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដាំបន្លែសុវត្ថិភាព តាមរយៈបច្ចេកទេសកសិកម្មវៃយឆ្លាត ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារបានគ្រប់រដូវ។

សហគមន៍មានការដាំដុះបន្លែដោយប្រើប្រាស់ជីធម្មជាតិ លាមកគោហើយរៀបំឡើងដោយតាមផែនការជាក់លាក់។

ការដាំដុះបន្លែក្នុងរោងសំណាញ់ បានផលខ្ពស់ ជាងដាំខាងក្រៅ ព្រោះវាអាចការពារសត្វល្អិត ឬមេរោគស៊ីដំណាំអត់បាន ។ បច្ចុប្បន្ននេះ សហគមន៍មានសមាជិកប្រមាណជាង១០០គ្រួសារ និងមានរោងដាំជាង៤០រោង ហើយសហគមន៍ មានគម្រោងពង្រីករោងបន្ថែមទៀត នៅលើផ្ទៃដីសរុប៤០ហិកតា ដើម្បីបំពេញតំរូវការទីផ្សារដែលចេះតែកើនឡើង។

បច្ចុប្បន្ននេះសហគមន៍ បាននិងកំពុងដាំដុះដំណាំបន្លែ ជាច្រើនមុខ ហើយដំណាំបន្លែដែលនាំចេញច្រើនជាងគេ គឺជីរណា ក្នុងមួយថ្ងៃនាំចេញទៅលក់នៅទីផ្សារខាងក្រៅបានចន្លោះ ២ទៅ៣ តោនក្នុងមួយថ្ងៃ គិតជាចំណូលទឹកប្រាក់ចន្លោះពី៤០០០០០០ ទៅ៦០០០០០០រៀល៕