ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមបាតុករអាវកាក់លឿងនៅបារាំង អាចធ្វើឲ្យបារាំង និងអ៊ីតាលីឈ្លោះគ្នា

ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ថ្នាក់ដឹកនាំរបស់ប្រទេសបារាំង និងអ៊ីតាលី បានចង្អុលមុខគ្នាទៅវិញទៅមក ដោយសារតែសំណុំរឿងរបស់ក្រុមបាតុករអាវកាក់លឿងនៅប្រទេសបារាំង ។

ថ្នាក់ដឹកនាំអ៊ីតាលី បានរីះគន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ពីបទប្រើដៃធ្ងន់ពេកក្នុងការបង្ក្រាបលើក្រុមបាតុករអាវកាក់លឿងនៅបារាំង ប៉ុន្តែថ្នាក់ដឹកនាំបារាំងបានរិះគន់មន្ត្រីអ៊ីតាលី ពីបទកេងយកចំណេញសន្លឹកឆ្នោតក្នុងការបោះឆ្នោតរបស់ខ្លួន ដោយយកបារាំងធ្វើជាប្រធានបទ ។

ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ក្រសួងការបរទេសរបស់ប្រទេសបារាំង បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ីតាលីមកពិគ្រោះយោបល់ ខណៈដែលបារាំង និងអ៊ីតាលី មានភាពតានតឹងខាងនយោបាយកាន់តែខ្លាំង ៕