ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Covid-19សម្លាប់មនុស្សថ្មីជាង៦ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៧ម៉ឺននាក់ក្នុង១ថ្ងៃនៅលើពិភពលោក

Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន៦៦៤៦នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៧ម៉ឺននាក់ គឺចំនួន២៧៤៥៦៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហានេះ។

សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា ជាប្រទេសដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ អាមេរិកមានមនុស្សស្លាប់ថ្មីចំនួន១៣៨១នាក់ និងមនុស្សមានមនុស្សឆ្លងថ្មីចំនួន៥៤១៧៥នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីចំនួន១១៦៤នាក់ និងមនុស្សឆ្លងថ្មីចំនួន៥៨០៨១នាក់ និងប្រទេសឥណ្ឌា មានមនុស្សស្លាប់ថ្មីចំនួន៩៥០នាក់ និងមនុស្សឆ្លងថ្មីចំនួន៦៧០៦៦នាក់។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់២០ ៧៨៦ ៣៤៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៧៥១ ៥៥៥នាក់ រួមទាំងមនុស្សជាសះស្បើយពីវីរុសនេះបានកើនឡើងដល់១៣ ៦៨៥ ៨២៣នាក់ នៅទូទាំងពិភពលោក៕