ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌត្រូវបន្ដចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចេះការពារជំងឺកូវិដ-១៩ ក្នុងឱកាសឈប់សម្រាក់ជំនួនបុណ្យចូលឆ្នាំ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្ដរួមគ្នាអប់រំ ផ្សព្វផ្សាយណែនាំឲ្យពលរដ្ឋបង្កាជំងឺកូវិដ-១៩។

លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ ត្រូវបន្ដចុះអប់រំ ឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា អប់រំ ពលរដ្ឋកុំឲ្យប្រមូលផ្ដុំ, អ្នក មកពីខាងក្រៅប្រទេសត្រូវបន្ដចន្ថាឡីស័ក។

លោក បានណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបង្ការការការពារជំងឺកូវិដ-១៩ នៅតាមទីប្រជុំជន ដូចជានៅតាមផ្សារ ក្លឹបកម្សាន្ដខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១២ សីហា ឆ្នាំ២០២០។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ទី១៨ទី១៩ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារ ដើម្បីសងថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូតទោស័ក ស្របតាមអនុក្រឹត្យលេខ១០១ អនក្រ.បកចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយល់ដឹង និងការពារជានិច្ច ចំពោះការរីករាលដាលជំងឺកូវិដ-១៩ ព្រោះជំងឺនេះវាកាចសាហាវណាស់ ៕ សំរិត