ភ្នំពេញ៖ លោក នេត ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា រាជរដ្ឋាភិ បាលកម្ពុជា បានទម្លាក់នូវកញ្ចប់ថវិកាប្រមាណ៩០០ លានដុល្លារសហរដ្ឋអាមេរិក រយៈពេល៥ឆ្នាំម្ដង ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។
លោក បានអះអាងបែបនេះក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ស្ដីពី ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា នាទីស្តីការគណះ រដ្ឋមន្រ្តី។
សម្រាប់អ្នកនាំពាក្យរូបនេះ ថវិកាទាំងនេះ បានបង្កើនរហូតដល់៤ដង បើធៀបនឹងប៉ុន្មានឆ្នាំមុន។ លោកបន្ដថា តាមរយៈកញ្ចប់ថវិកានេះ រាជរដ្ឋាភិបាលបានទម្លាក់ឲ្យក្រសួង និងស្ថាប័ន ចំនួន១៤ដើម្បីធ្វើការងាររួមគ្នាលើការងារបម្រែបម្រួលអាកាសធាតុ។
លោកបានបញ្ជាក់ថា ការបង្កេីនកញ្ចប់ថវិកា នេះ គឺជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ ស្រាយបញ្ហាផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុនេះ។
លោកបានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះកម្រិតនៃថវិកា គឺបានបង្កើនរហូតដល់៤ដងមានន័យថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ បញ្ហាផលប៉ះពាល់ដោយការប្រែប្រួលអាកបានសង្កត់ធ្លោកថាថវិកា ៩០០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ក្នុងគម្រោងដែលយើងធ្វើជាមួយក្រសួងស្ថាប័ន១៤នេះ គឺមានអនុគម្រោងជាច្រើនទៀត នៅក្រោមចំណុះនេះ៕