មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញអ្នកធ្វើដំណើរ ដោយចំណាយពេលត្រឹមតែ ២០ទៅ៣០នាទីនឹងឃើញគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន N&Y Real Estate ស្ថិតចំងាយប្រមាណ៤០០ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលហើយជាតំបន់កំពុងតែមានការទាក់ទាញបំផុតលើវិស័យដីធ្លី ដែលបច្ចុប្បន្ននេះក្រុមហ៊ុនខាងលើបានបោះទុនវិនិយោគលើដីឡូតិ៍ជំហានទី១ ក្នុងឆ្នាំ២០១៩ មាន ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រផងដែរ។
យោងតាម ឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បានមានប្រសាសន៍កាលពីថ្ងៃទី៩ខែកុម្ភះនេះថា មុនដំបូងទីតាំងនេះមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុងសក្តានុពលកាន់តែមានខ្លាំង ហើយទីតាំងដីដែលក្រុមហ៊ុនវិនិយោគនេះគៀគនិងទីប្រជុំជនមានផ្សាររោងចក្រហើយនៅមិ៊នឆ្ងាយពីផ្លូវជាតិលេខ ៤ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែវិនិយោគលើដីឡូតិ៍ក្នុងផ្ទៃដីទំហំជិត៣០ ហិកតា។
ឧកញ៉ា ឯល គ្រីយ៉ា មានប្រសាសន៍ទៀតថា«ជំហានទី១ ខ្ញុំអភិវឌ្ឍលើការពុះឡូតិ៍លក់ជូនប្រជាពលរដ្ឋនេះប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ហើយគម្រោងទី២គឺជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា ដើម្បីធ្វើរោងចក្រ និងមានជំហានអភិវឌ្ឍជាបន្តបន្ទាប់ទៀត ហើយចំពោះគម្រោងដីឡូតិ៍នេះយើងមានដូចជាការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពមធ្យមនិងក្រោមមធ្យមក៏អាចទិញដីបានដែរ ដោយសារតែក្រុមហ៊ុនមានការបង់រំលោះ ១៤៩ដុល្លារទេ រយៈពេល៤៨ ខែ បង់លើកទី១ភ្លាមនឹងអាចសង់ផ្ទះរស់មិនចាំបាច់បារម្ភនោះទេ ដែលងាយស្រួលធ្វើប្រជាពលរដ្ឋយើងមានភាពងាយស្រួលនឹងធ្វើឲ្យជីវភាពរបស់ពួកគាត់ល្អប្រសើរ»។
អ្នកជំនួញខាងលើមានប្រសសាន៍ថា គោលដៅធំរបស់ក្រុមហ៊ុនមកវិនិយោគគឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ឲ្យមានការរីកលូតលាស់និងមានផ្សារ រោងចក្រហើយនេះជាឱកាសរបស់ប្រជាពលរដ្ឋកម្ពុជាច្រើន ដោយសារតែពីមុនដីតំបន់ទីនេះមិនមានការអភិវឌ្ឍទេ នៅពេលដែលក្រុមហ៊ុនលោកមកវិនិយោគ ប្រជាពលរដ្ឋនឹងមានជីវភាពធូធារអាចងាយស្រួលទទួលបានលំនៅឋាន ដោយបង់ត្រឹមជាង ១០០ដុល្លារប៉ុណ្ណោះក្នុង១ ខែ។
ឧកញ៉ា ឯល គ្រីយ៉ា បានបន្ថែមថា នេះជាការវិនិយោគរបស់កូនខ្មែរសុទ្ធសាធហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឆាប់ឡើងមកទិញដីឡូតិ៍នេះ ដោយមិនបារម្ភនោះទេ ចំពោះមិនមានហានិភ័យដូចគេលើកឡើងនោះទេ ក្រុមហ៊ុនបានគិតគូរច្បាស់លាស់ទាំងប្លង់និងផ្លូវ ទឹកភ្លើង ហើយក្រៅពីនេះក្រុមហ៊ុនក៏មានធ្វើផ្លូវបេតុង៨ម៉ែត្រគ្រប់ស្តង់ដារ « ដីនេះមិនមានការជាប់ពាក់ព័ន្ធនិងធនាគារទេឬអ្វីផ្សេងនើទេ គឺធានារដល់ប្រជាពលរដ្ឋ ហើយពេលនេះជាឱកាសដ៏ល្អផងដែរ»។
គម្រោងទី១ របស់ក្រុមហ៊ុន N & Y Real Estate ពុះដីឡូត៍ អង្គស្នួលចាប់ផ្តើមបើកដំណើរការលក់ហើយជាមួយការផ្តល់ជូននូវ Promotion ព្រមទាំងអត្ថប្រយោជន៍យ៉ាងសម្បូរបែប គ្រាន់តែលោកអ្នក មានប្រាក់ត្រឹមតែ ១៤៩ដុល្លារប៉ុណ្ណោះ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ ដីឡូត៍ណាមួយដែល លោកអ្នកពេញចិត្ត។គម្រោងនេះមានទំហំ 4.50 x 10ម៉ែត្រ 5 x 20ម៉ែត្រ និង 10 x 20ម៉ែត្រ រីឯអត្ថប្រយោជន៍ទាំងនោះ គឺគម្រោងសុទ្ធ១០០% បង់១៤៩ដុល្លាររាល់ខែ រយៈពេល៤៨ខែ ដោយគ្មានការប្រាក់។
ក្រុមហ៊ុន N & Y Real Estate ផ្តល់លក្ខណៈងាយស្រួលសម្រាប់ អតិថិជនទាំងអស់ ក្នុងការទិញដីឡូត៍ ដ៏ល្អជាទីតាំងងាយស្រួល ក្នុងការរស់នៅ ឬប្រកបរបររកស៊ីជាដើម នោះក៏ ព្រោះតែក្រុមហ៊ុនមានផ្ទៃដី ប្រមាណជិត៣០ហិតា ដែលបានពុះជាឡូត៍ សម្រាប់លក់រហូតដល់ ៤គម្រោងឯណ្ណោះ ដោយមានប្រព័ន្ធទឹកភ្លើងរដ្ឋចូលដល់ទីតាំង ដីតែម្តង ជាមួយប្រព័ន្ធលូរួចជាស្រេច មានរៀបចំ ផ្សារក្នុងគម្រោងទី២ មានផ្លូវបេតុង និងលក្ខណៈពិសេសផ្លូវ ខាងមុខដីឡូត៍គឺជាផ្លូវកៅស៊ូ៣០ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋផងដែរ។
ក្នុងឱកាសបើកសម្ពោធ ការសាង សង់លំនៅដ្ឋាន និងពុះដីឡូត៍របស់ក្រុមហ៊ុន N & Y Real Estateកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ សម្រាប់អតិថិជនដែលអញ្ជើញទៅទីតាំង ពុះដីឡូត៍ផ្ទាល់ និងធ្វើការកក់ប្រាក់បិទឡូត៍ត្រឹមតែ ៥០ដុល្លារ តែប៉ុណ្ណោះ លោកអ្នកនឹងមានឱកាសទទួលបានការបញ្ចុះតម្លៃដីឡូត៍ចាប់ពី២០០០ ដុល្លារ រហូតដល់៧០០០ដុល្លារ៕