ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្នើចិន នូវលទ្ធភាពនាំចេញ ត្រីទីឡាបព្យា និងកន្ធាយដើម្បីនាំចេញទៅ ចិន ។ លោកថាយ សុមុនី ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ វារីវប្បកម្មបានថ្លែង ប្រាប់សារព័ត៌មាន បែបនេះ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០២០។
លោកបញ្ជាក់ដូច្នេះថា៖ ដោយឡែក ជប៉ុន បាន យកសំណាក ត្រីទីឡាបព្យាកម្ពុ ជា ទៅពិសោធន៍នៅជប៉ុន ២ដងរួចមកហើយ និងមានគម្រោង នាំចេញត្រី ទី ឡាបព្យា ពីកម្ពុជាពី៥០ទៅ១០០តោនប៉ុន្តែ ដោយសារបញ្ហាកូវីដ-១៩ គម្រោងត្រូវបាន ផ្អាក។
សម្រាប់លក្ខខណ្ឌ ដែលកម្ពុជាអាចនាំចេញ ផល នេសាទនេះបាន គឺទាមទារ ឲ្យកសិករ ចិញ្ចឹមតាម លក្ខណៈបច្ចេកទេសពូជ និងការផ្ដល់ចំណីឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែលោកមិន អាចកំណត់ពេលវេលាបាន នោះទេ ដោយត្រូវរង់ចាំការសម្រេចពីភាគី ជប៉ុន និងចិនសិន។
បើយោងតាមរបាយការណ៍ បូកសរុប ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១៩-២០២០ លើវិស័យជលផល ឆ្នាំ២០១៩ ផលនេសាទ និងវារីវប្បកម្មសរុប មានចំនួន ៩០៨ ៥០៨តោន ក្នុងនោះ ផល នេសាទទឹកសាបមាន ៤៧៨ ៨៥០ តោន ផលនេសាទសមុទ្រមាន ១២២ ៥៥០ តោន និង ផលវារីវប្បកម្មមាន ៣០៧ ៤០៨តោន។
សូមបញ្ជាក់ថា៖កន្លងមកលោក អេង ជា សាន ប្រធានរដ្ឋបាលជលផល បានបង្ហាញ ពីបរិមាណ នៃនាំចេញផល វារីវប្បកម្ម៤ មុខ ប្រមាណ ១ម៉ឺនតោនទៅកាន់ទីផ្សារ ទៅប្រទេសថៃ វៀតណាម សាំងហ្គាពួរ ហុងកុង និងចិន ដូចជា ត្រីដំរី បង្កង ខ្យង ខ្ចៅ និង អន្ទង់ ។ ប្រភពខ្លះបានឱ្យដឹងថា៖ យ៉ាងតិចមានកសិផល ដំណាំ ផ្លើឈើសត្វ ត្រី អន្ទង់ ខ្យង បង្កង រហូតដល់៧៨មុខ ត្រូវនាំទៅកាន់ទីផ្សារប្រទេសចិនផងដែរ៕ សំរិត