ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិភពលោកបារម្ភពីសុវត្ថិភាពវ៉ាក់សាំងបង្ការវីរុសCovid-19របស់ប្រទេសរុស្ស៊ី

អ្នកជំនាញផ្នែកសុខភាព និងអ្នកវិទ្យាសាស្ត្រជាច្រើននៅជុំវិញពិភពលោក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងគុណភាពរបស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រកាសចុះក្នុងបញ្ជីរឱសថជាតិរបស់ប្រទេសរុស្ស៊ី ដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ Nature។

លោក Peter Hotez អ្នកវិទ្យាសាស្ត្រផ្នែកវ៉ាក់សាំងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក បាននិយាយថា សេចក្តីប្រកាសរបស់លោក ពូទីន ក្នុងការដាក់បញ្ចូលវ៉ាក់សាំងបង្ការវីរុសCovid-19ទៅក្នុងបញ្ជីរឱសថជាតិរបស់ខ្លួនគឺវាលឿនខ្លាំងពេក ដោយសារប្រទេសនេះមិនបានបង្ហាញពិភពលោកអោយដឹងពីជំហាននៃការសាកល្បងនោះទេ។

ចំណែកអ្នកជំនាញផ្នែកវ៉ាក់សាំងនៅវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី បាននិយាយថា ការបង្ហាញពីក្តីព្រួយបារម្ភរបស់ពិភពលោកចំពោះវ៉ាក់សាំងបង្ការវីរុសCovid-19របស់ប្រទេសរុស្ស៊ី គឺជារឿងមិនសមហេតុផល និងមិនអាចទទួលយកបានទេ៕