ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Toshiba ខាតបង់ទឹកប្រាក់១១៧លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ក្រុមហ៊ុនអេឡិកត្រូនិកយក្ស Toshiba របស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហានេះ ស្តីអំពីការបាត់បង់ប្រាក់ចំណូលដ៏ច្រើនសម្បើមកាលពីត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅប្រទេសនេះ និងនៅជុំវិញពិភពលោក ដែលនេះបើយោងតាម NHK។

ក្រុមហ៊ុន Toshiba បានអោយដឹងថា ក្នុងរយៈពេល៣ខែចាប់ពីខែមេសារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន បានខាតបង់ទឹកប្រាក់ប្រមាណ១២.៦ពាន់លានយ៉េន ស្មើនឹង១១៧លានដុល្លារអាមេរិក ក្រោយពេលដែលក្រុមហ៊ុននេះ បានទទួលប្រាក់ចំណូលប្រមាណ៧៣លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសដដែលបានបន្ថែមថា ការលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ២៦%កាលពីត្រីមាសទី២ បើប្រៀបធៀបនឹងត្រីមាសទី១ ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៩៩.៨ពាន់លានយ៉េន ស្មើនឹង៥.៥ពាន់លានដុល្លារអាមេរិក៕