រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការប្រារព្ឋព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២០នេះ។ នេះបើយោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើជូនទៅសម្តេចចៅហ្វាវាំង គង់ សំអុល ដែលវិទ្យុបាយ័នទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។