ដោយៈមូលសម្បត្តិ
ភ្នំពេញៈមានមេគណបក្សមួយនោះបានបញ្ចេញទស្សនៈមួយចំនួនទំនងជាចង់ប្រាប់ទៅមេគណបក្សខ្លះដែលបានចូលខ្លួនប្រឡូក នឹងនយោបាយនៅកម្ពុជាហើយមានបំណងចង់ផ្លាស់ប្តូររបបមួយ ចេញពីរបបកាន់អំណាចសព្វថ្ងៃ។
លោកអ៊ុន វិសុទ្ធិគុនប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យដែលជាបក្សក្មេងជាងគេបានបង្ហាញនូវគំនិតជាក្បួនយុទ្ធសាស្ត្ររបស់ខ្លួនអោយរស្មីកម្ពុជាដឹងកាលពីពេលថ្មីៗនេះថាអ្វីដែលបក្សបានដាក់ចេញជាកម្មវិធីនយោបាយត្រូវអោយមានច្បាស់លាស់។ត្រូវអប់រំពលរដ្ឋអោយយល់ពីការខ្វះខាតដែលកើតមានពីរបបដឹកនាំសព្វថ្ងៃ។
មេបក្សរូបនេះចង់បង្ហាញថា បក្សរបស់ខ្លួនកំពុងឈឺឆ្អាលលើបញ្ហាសេដ្ឋកិច្ចជាតិ ឈឺឆ្អាលឆ្នាំងបាយពលរដ្ឋ ដែលកំពុងដាំក្បាលចុះដោយសារបច្ចុប្បន្ន80%នៃពលរដ្ឋទូទាំងប្រទេសវណ្ឌ័កជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។៦០%កំពុងចំណាកស្រុកសេដ្ឋកិច្ចជាតិធ្លាក់៦០%។ការបាត់បង់សុវត្ថិភាពសង្គម តាមរយៈនៃការអន់ថយនូវលិទ្ធិប្រជាធិបតេយ្យ។អ្នកវិនិយោគតាមបែបសុច្ចរិតភាពគ្មានអ្នកមកវិនិយោគ ដោយសាររបបសព្វថ្ងៃស្ទើរកុម្មុយនិស្ត៍ ស្ទើរសេរី។សួរថាតើឥឡូវនេះអ្នកណាកាន់ដងសន្ទូចគ្រវីសេដ្ឋកិច្ចកម្ពុជា?។ហើយអ្នកណាកាន់នុយគ្រវាត់ចូលក្នុងទឹក?។
លោកប្រធានបក្សដែលអោយតម្លៃការដឹកនាំលំអៀងទៅរកសេដ្ឋកិច្ចឆ្នាំងបាយពលរដ្ឋជាធំនិងចង់បានធនធានមនុស្សអោយបានច្រើននិងមានគុណភាពទើបបក្សនោះដឹកនាំរឹងមាំបាន។ពាក់ពន្ធ័ទៅនឹងអធិបតេយ្យភាពដែនដីដែលផ្ទុះពេញបណ្តាញសង្គម។លោកមេបក្សរូបនេះមិនមានប្រតិកម្មអ្វីទេ ហើយទុកអោយឆ្អឹងជាប់បំពង់កសិនចុះ។
ចង់មេគណបក្សណាចេញមុខឈឺចុកចាប់យ៉ាងណាក៏ដោយ ក៏មិនបញ្ចេញចង្កូមខាំដែរ។មេបក្សរូបនេះនិយាយថាបើម្ចាស់កាន់អំណាចគេមិនហើបមាត់ស្រេកឃ្លានរឿងអធិបតេយ្យភាពផងរឿងអីយើងចង់បែបនេះ។បើយើងជាប់គុកឫងាប់តើអ្នកណាដឹកនាំបក្សអោយរឹងមាំទៅបាន។បើបក្សយើងរស់នៅបានយូរ គង់តែមានឱកាសពេលណាមួយយើងផ្លាស់ប្តូរបាននូវអ្វីដែល គោលនយោបាយយើងបានកំណត់នោះទេ កុំបង្កើតគណបក្សដើម្បីតែមុខមាត់និងអំណាចនិងការចង់ឈ្នះចង់ចាញ់ ដោយគ្មានគំនិតសេដ្ឋកិច្ចសម្រាប់ជួយដល់សង្គមនិងពលរដ្ឋទេកុំបង្កើតធ្វើអី ព្រោះរាល់ថ្ងៃនិយាយលាបពណ៌គ្នាដើម្បីអោយពលរដ្ឋគាំទ្រតែប៉ុណ្ណោះ។