ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង៖ អគារអង្គរជ័យទល់មុខអតីតអគារ ប៊ីអេសចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាចរស់នៅបានទៀតទេអាជ្ញាធររាជធានីអញ្ជើញពលរដ្ឋប្រជុំរកដំណោះស្រាយមុនមានហានិភ័យកើតឡើង

ភ្នំពេញ៖ អគារអង្គរជ័យ ដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល​៧០ឆ្នាំហើយ ។ ដោយមើល ឃើញ ពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅអគារនេះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះ ស្រាយអោយបានសមស្របជៀសវាងបាន នូវហានិភ័យផ្សេងៗដែលកើតមានឡើងដោយយថា​ហេតុពីអគារចាស់នេះ។
ការផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌ ទ្រោមខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ ក្រោម​អធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីប្រជាពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះប្រមាណជិត១០០នាក់។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស នៅកាច់ជ្រុង មហាវិថីព្រះមុនីវង្សកែងនិងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើត មានឡើងនូវហានិភ័យខ្ពស់ ដោយយថហេតុ។

ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះមកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជៀសអោយបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។
លោកឃួង ស្រេក៏បានបញ្ជាក់ផងដែរថា ការកោះអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របដែលបងប្អូនប្រជាពលរដ្ឋចង់បាន ។ អាជ្ញាធររាជធានីភ្នំពេញរក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញរក្សាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀតគឺ ដើម្បីរក្សាការពារនូវអាយុជីវិតរបស់បងប្អូន ដោយបងប្អូនប្រជាពលរដ្ឋមិនអាចរស់អគារនេះបានទៀតទេ។
លោកអភិបាលរាជធានីភ្នំពេញក៏បានបន្ដថា រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបើបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋាភិបាលរាជធានីភ្នំពេញនឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះឬក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នាដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។
លោកអភិបាលបន្តទៀតថា អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះជា​មួយ​នឹងការប្រឈមមុខនូវហានិភ័យខ្ពស់បែបសព្វថ្ងៃនេះទេ។
ក្នុងឱកាសនោះដែរបងប្អូន ប្រជាពលរដ្ឋ ៤ទៅ៥នាក់កុំបានលើកឡើងពីបំណងរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទទួលស្គាល់ថា អគារខាង​លើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែននិងសូមអោយអាជ្ញាធររាជធានី ភ្នំពេញជួយដោះស្រាយ ដោយដោះស្រាយ របៀបដូច ការដោះស្រាយនៅអគារនៅប៊ូឌីង ប្រជាពលរដ្ឋរីករាយជាមួយនឹងការដោះ ស្រាយទិញលក់ក្នុងតំលៃទីផ្សរសេរី ។
សូមបញ្ជាក់ថា អគារនៅទល់មុខអតីតអាពាណិជ្ជកម្មប៊ីអេសនេះ មានបងប្អូនប្រ ជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារ ស្មើនឹង ១០១បន្ទប់ ប្រជាពលរដ្ឋរស់នៅទីនេះក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹងជម្រាបដល់បងប្អូនប្រជាពលរដ្ឋអំពីស្ថានភាព អគាេចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានី ភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្របដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយនិងជៀស វាងបាននូវហានិភ័យដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ៕

 

ដោយ៖​​សំរិត