Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ជាង២៥លាននាក់ហើយ គឺចំនួន ២៥ ៣៨២ ៤៩៧នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៨៥០ ៥០២នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ ១៧ ៧០៤ ៧៦១នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហានេះ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាមានករណីឆ្លងថ្មីប្រចាំថ្ងៃ និងមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេបំផុត គឺមានមនុស្សឆ្លងថ្មីចំនួន៧៩ ៤៥៧នាក់ និងមនុស្សស្លាប់ថ្មីចំនួន៩៦០នាក់ ខណៈដែលប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន ១៥ ៣៤៦នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៣៩៨នាក់ និងសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីចំនួន ៣៣ ៩៨១នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៣៦៩នាក់ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ចំនួន ៤១៨២នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន ២២០ ១៦៣នាក់ នៅជុំវិញពិភពលោក ដែលជាកំណើននៃការឆ្លងថ្មី និងការបាត់បង់ជីវិតមនុស្សថ្មីនៅតែបន្តកើនឡើងខ្ពស់ដដែល ៕