ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការស្ទង់មតិបង្ហាញថា លោក ចូ បាយដិន នៅតែមានប្រជាប្រិយភាពនាំមុខលោក ត្រាំ

Emerson College Polling បានធ្វើការស្ទង់មតិមួយអំពីប្រជាប្រិយភាពរបស់បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។
Emerson College Polling បានស្ទង់មតិលើប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រមាណ១៥៦៧នាក់ អំពីប្រជាប្រិយភាពរបស់លោក ចូ បាយដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែសីហាកន្លងទៅថ្មីៗនេះ ហើយលទ្ធផលបង្ហាញថា លោក ចូ បាយដិន ទទួលបានការគាំទ្រ៤៩% និងលោក ដូណាល់ ត្រាំ ទទួលបានសម្លេងគាំទ្រ៤៧% ។
ប្រជាពលរដ្ឋម្ចាស់ឆ្នោត គាំទ្រលោក ចូ បាយដិន លើយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាល ដាលវីរុសCovid-19 ការផ្តល់ការងារជូនប្រជាពលរដ្ឋ និងការជ្រោងស្ទួយសេដ្ឋកិច្ចអោយងើបឡើងវិញ ដែលសុទ្ធតែជាយុទ្ធសាស្ត្រដែលលោក ត្រាំ ទទួលបរាជ័យ ៕

2020 Poll shows tight race between Trump and Biden in traditionally Republican Texas - CNNPolitics

Election 2020: Biden says his 'concern' is Trump will 'steal election'US Poll: Biden Holds Slight Edge Over Trump in 2020 Presidential Race | Voice of America - English