ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រ​ផលិតទឹកសុទ្ធប៉ាយ ឈាន់ សាន ឈាន ក្នុងក្រុងព្រះសីហនុ

កំពង់សោម៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង មន្រី្តជំនាញនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើល ពីខ្សែសង្វាក់ផលិតកម្ម និងគុណភាពទឹក របស់រោងចក្រ​ផលិតទឹកសុទ្ធ​ ប៉ាយ ឈាន់ សាន ឈាន ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ម្ចាស់រោងចក្រផលិតទឹកសុទ្ធ​ ប៉ាយ ឈាន់ សាន ឈាន បន្តផលិតទឹកសុទ្ធដែលមានគុណភាពដើម្បីធានាដល់សុវត្ថិភាព សុខភាពរបស់អ្នកប្រើប្រាស់ ។

លោក គួច ចំរើន បានថ្លែងការកោតសរសើរដល់ម្ចាស់រោងចក្រកផលិតទឹកសុទ្ធ ប៉ាយ ឈាន់ សាន ឈាន ដែលកន្លងមកបានរួមក្នុងសកម្មភាពមនុស្សធម៌ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គមហើយសូមបន្តសកម្មភាពដ៏ប្រពៃនេះ តទៅមុខទៀត។ ជាមួយគ្នានេះ លោកអភិបាល បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ដែលកំពុងធ្វើការបណ្តាក់ទុន ក្នុងខេត្តព្រះសីហនុ ក្នុងកំឡុងពេលខេត្តព្រះសីហនុ ក៏ដូចជាពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕