សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដកពិសោធន៍ការងារចុះឈ្មោះបោះឆ្នោតតាមបណ្តាឃុំទាំង៨ នៃស្រុកបាណន់ រយ:ពេល៩ថ្ងៃកន្លងមក នៅស្រុកបាណន់ ។
នារសៀលថ្ងៃដ៏ដែល បានចុះទៅពិនិត្យសំណង់អគារសាលារៀនចំនួន ០៣កន្លែង ក្នុងស្រុកបាណន់ និងបន្តកម្មវិធីទៅចូលរួមពិធីបុណ្យកឋិនទានសាមគ្គីវត្តអណ្តូងស្វាយ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។
ដោយឡែកនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ក៏បានបន្តចុះពិនិត្យស្ថានភាពទឹកជំនាន់ ជួយឧបត្ថម្ភគាំទ្រដល់កំលាំងប្រតិបត្តិការមកពីអង្គភាពនានាដែលបានបន្ថែមកំលាំងជួយអន្តរាគមន៍ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសទៅទីកន្លែងសុវត្ថិភាព និងកំពុងស្នាក់នៅវត្តបាយដំរាំ ។