កណ្តាល៖ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានយកអង្ករ ចំនួន៣តោន ចែកជូនប្រជាពលរដ្ឋ នៅឃុំភូមិធំ និងឃុំគគីរ និងដល់បងប្អូនជាកម្មករ និងជាងសំណង់នៅក្នុងបុរី KS Residence នៅកៀនស្វាយ ខេត្តកណ្តាល ។
លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា អង្ករមួយតោនចែកជូនប្រជាពលរដ្ឋ នៅឃុំភូមិធំ និងឃុំគគីរ ស្រុកកៀនស្វាយ និងអង្ករ២តោនទៀត សម្រាប់ចែកជូនកម្មករ និងជាងសំណង់នៅក្នុងបុរី KS Residence នៅកៀនស្វាយ ខេត្តកណ្តាល ។
សូមបញ្ជាក់ថា កាលពីថ្ងៃថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ លោកបណ្ឌិត គីម ហ៊ាងបានចូលរួមបរិច្ចាគថិវិកា ចំនួន១៦លាន៨០ម៉ឺនរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាតរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ៕