ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អ៊ុន ចាន់ដា ពិនិត្យមើលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម

កំពង់ចាម៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធច្រើនរូប។

ខណៈនោះ លោក អ៊ុន ចាន់ដា បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដាក់គ្រឿងចក្រជួយកាយប្រឡាយ ដើម្បីរំដោះទឹកចេញ កុំឲ្យទឹកនៅដក់ហូរច្រោះ និងជន់លិចផ្លូវ ក៏ដូចជាលំនៅឋាន និងផលដំណាំរបស់ប្រជាជន និងត្រូវសិក្សាអំពីផលិតផលប៉ះពាល់ឲ្យបានជាក់លាក់ដើម្បីលើកគម្រោងស្តារឡើងវិញនៅពេលក្រោយ៕