ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិត​ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទានពីសាធារណ:រដ្ឋប្រជាមានិត្យចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានចំនួន​២.៤០០​ហិកតា នៅរដូវប្រាំង និង​២៨.៨៥០​ហិកតា នៅរដូវវស្សា។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពិនិត្យសំណង់ទំនប់អាងទឹកម្កាក់ គឺ​ជាការពិនិត្យស្ថានភាពទឹកជាក់ស្តែង ក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយ ដែលបានឃើញបរិមាណទឹករក្សាទុកក្នុងអាងបាន១០០ភាគរយ ជាការអំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស្រុកជីក្រែង ខេត្តសៀមរាប៕