ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចំណាយ ៥ដុល្លារ «បង្កើនថាមពលជីវិត» ជួយខ្លួនឯង និងជួយជនរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ ក្លឹបកំណប់ទ្រព្យធុរកិច្ច សហការជាមួយដៃគូជាច្រើនទៀត រៀបចំសិក្ខាសាលាស្តីពី «គន្លឹះបង្កើនថាមពលជិវិត» ដើម្បីប្រមូលថវិកា ជួយដល់ជនគ្រោះទឹកជំនន់តាមបណ្ដាខេត្តមួយចំនួនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងនោះក៏មានតំបន់នៅតាមជាយរាជធានីភ្នំពេញផងដែរ ដែលមានការជួបការលំបាក ទាំងការហូប ចុក និងទីកន្លែងស្នាក់នៅ។ នេះជាពេលមួយដែលខ្មែរត្រូវជួយខ្មែរ ដើម្បីសម្រួលការលំបាកបានមួយកម្រិត។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី ដល់ម៉ោង ១២:០០នាទី។

សិក្ខាសាលាមួយនេះ មានការអញ្ជើញចូលរួមចែករំលែកពីសំណាក់៖

វាគ្មិនកិត្តិយស លោកឧកញ្ញ៉ា នួន រិទ្ធី ស្ថាបនិក ក្រុមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ( Khmer Foundation Appraisal Co.,Ltd. KFD

លោក គង់ វិចិត្រា ស្ថាបនិកក្លឹបកំណប់ទ្រព្យធុរកិច្ច

លោក យ៉ន សុភារិទ្ធ ស្ថាបនិក BizKhmer Media

លោក ហេង ឆវ័ណ្ណ ស្ថាបនិក B7 និង

លោក ហុំ ហាក់ ស្ថាបនិកភូមិឦសាន្តធម្មជាតិ។

លោកអ្នកដែលចុះឈ្មោះចូលរួមកម្មវិធីនេះ ចំណាយក្នុងម្នាក់ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ គឺអាចចូលរួមដើម្បីធ្វើការបរិច្ចាគដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ព្រោះបន្ទាប់ពីទឹកស្រកទៅវិញគឺកាន់តែត្រូវការជំនួយ។

លោកអ្នកនឹងទទួលបាន៖
១) ដំណោះស្រាយអំពី «ថាមពលជីវិត» ដែលជាបទពិសោធន៍ ពិតៗអំពី វាគ្មិនកិត្តិយស និងវាគ្មិនរបស់យើង ខណៈមនុស្សភាគច្រើនសុទ្ធទទួលរងព្ជុះភ្លៀងពីបញ្ហា Covid19 និងមួយចំនួនទៀតទទួលរងពីបញ្ហាទឹកជំនន់ទឹកភ្លៀង បញ្ហាក្នុងគ្រួសារ មិនថានៅតាម ជាយរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តផ្សេងៗ

២) ពង្រឹងផ្លូវចិត្តរបស់លោកអ្នកឱ្យកាន់តែរឹងមាំបន្ថែមទៀត

៣) ពង្រីកឱកាសទំនាក់ទំនង និងរៀនសូត្រពីគ្នាទៅវិញទៅមក

ថ្លៃសំបុត្រចូលរួមរបស់លោកអ្នក នឹងយកទៅជួយជនរងគ្រោះដោយសារគ្រោះទឹកជំនន់ទាំងអស់។