សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់និងអាជ្ញាធរស្រុកឃុំ-ភូមិ តាគ្រាម ព្រមទាំងសប្បុរសជននៅរសៀលថ្ងៃទី០៧ខែវិច្ឆិកា នេះនាំយកអំណោយដែលបានមកពីការឧបត្ថម្ភរបស់ សបស់សមាគមសម្ព័ន្ធខ្មែរ-ចិនកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋនៅឃុំតាគ្រាមចំនួន៤០០គ្រួសារដោយគ្រួសារ។
ដោយនីមួយៗទទួលបានអង្ករ២០kg,មីជាតិ១កែស,ទឹកត្រី១យួរ, ទឹកសុីអុីវយួ១រ,ទឹ កសុទ្ធ kindភួយ១,មុង១,ក្រមា១,កន្ទេលរជ័រ១,ប្រេងកូទ្បា២ដប,ថ្នាំPanadol ២បន្ទះនិងថវិកា២០,០០០រៀលនិងឧបត្ថម្ភប្រជាការពារឃុំចំនួន១៨៣នាក់ និងស.ស.យ.កឃុំ៦៦នាក់ ម្នាក់ៗទទួលបានថវិកា២០,០០០រៀល។
សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា នាគ្រាលំបាករបស់ប្រជាជនគឺរាជរដ្ឋាភិបាលមិនដែលមើលរំលងទេ ហើយតែងតែនៅគៀកនិងប្រជាពលរដ្ជគ្រប់ពេល ដូច្នេះសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរនៅពេលមានទឹកជំនាន់ជាពិសេស កុំទ្វេសប្រហែល និងកូនចៅតូចៗ និងសត្វធាតុផ្សេងៗផងដែរ។
សន្តិបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរឲ្យបងប្អូន យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនិងអនាម័យ ក្នុងការរស់នៅ ហើយសុំបន្តជឿជាក់លើថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ ដែលការពារសុខសន្តិភាព ជូនបងប្អូន ដោយបានគិតគូរជានិច្ចមិនឲ្យបងប្អូនណាស្កាប់នោះឡើយ។