ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រយៈពេល ១០ខែឆ្នាំ២០២០ ការប្រមូលថវិកាជាតិ របស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ 

ប្រទេសវៀតណាម បានប្រកាសឲ្យដឹងពីការប្រមូលថវិកា ចំនួន ១,១៣៧,៣ ពាន់ពាន់លានដុងវៀតណាម (៤៩,៤ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១០,៣ ភាគរយ។

នេះយោងតាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ ប្រទេសវៀតណាមបានឲ្យដឹងកាលពីថ្ងៃទី៩ ខែវច្ឆិកា ឆ្នាំ២០២០នេះថា ប្រាក់ចំណូល ក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែនេះ បានធ្លាក់ចុះ ៦,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកត្រឹមចំនួន ៩៥៩,២ ពាន់ពាន់លានដុង រីឯប្រាក់ចំណូលពីសកម្មភាព នាំចូលបានធ្លាក់ចុះ ២១,២ ភាគរយ ស្មើនឹង ១៤៧,៦ ពាន់ពាន់លានដុង។

សូបញ្ជាក់ថា ចន្លោះពីខែមករា ដល់ខែតុលា ការចំណាយថវិការបស់វៀតណាម មានចំនួន ១,២៦០,២ ពាន់ពាន់លានដុង ពោលគឺកើនឡើង ៩,៧ ភាគរយ។ ការចំណាយជាប្រចាំមានចំនួន ៨៤១,៣ ពាន់ពាន់លានដុងវៀតណាម កើនឡើង ៣ ភាគរយ៕