ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងកសិកម្មត្រៀមរៀបចំបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦៦៥ គ្រួសារ

ទឹដ្ឋភាពនៃការត្រៀមរៀបចំបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦៦៥ គ្រួសារ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវដែលបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងទៅ។

សូមបញ្ជាក់ថា ស្ថានភាពនៃការខូចខាតយទាមទារការស្តារឡើងវិញជាបន្ទាន់ដំណាំស្រូវដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំ រួមមានចំនួន ៨ស្រុក/ក្រុង ១-ស្រុកប្រសាទសំបូរ ត្រូវការពូជច្រើនជាងគេ ១៩៤ ៨០០ គក្រ ២-ស្រុកស្ទោង ១៦០ ៤០០ គក្រ ។

ទី៣-ស្រុកកំពង់ស្វាយ ១១៩ ១០០គក្រ ៤-ក្រុងស្ទឹងសែន ៥៦ ២០០ គក្រ ៥-ស្រុកសណ្តាន់ ៤៤ ៤០០ គក្រ ៦-ស្រុកតាំងគោក ៣៩ ៩០០គក្រ ៨-ស្រុកប្រាសាទបាល្ល័ង ២៦ ៨០០ គក្រ និង៩-ស្រុកបារាយណ៏ ២៣ ៤០០ គក្រ ។

ពីធីបែងចែកគ្រាប់ពូជស្រូវនេះនឹងប្រព្រឹត្តទៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២០។

ក្នុងការរៀបចំពីធីនេះគឺបានប្រើប្រាស់កំលាំងសរុបរបស់ខេត្ត ដែលមានកងកម្លាំងអញ្ជើញមកពីតំបន់ប្រតិបត្តិសឹករង គ្រប់ស្រុក ក្នុងខេត្ត កម្លាំងស្នងការនគបាលខេត្ត កងកម្លាំង រាជអាវុធហត្ថខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីរដ្ឋបាលខេត្តកំពង់ធំ ផងដែរ។

ដោយឡែកកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ាន់ សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយបានទទួលការចាត់តាំងពីឯកឧត្តមរដ្ឋមន្ត្រី បានសហការជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៏ ចំនួន ២៩ ៨០០ តោន ស្នើនឹង៣០០ គ្រួសារ (ប្រជាពលរដ្ឋចំនួន៣ឃុំ) ដែលចំនួននេះមិនរាប់បញ្ចូលក្នុងចំនួនដែលត្រូវផ្តល់នាពេលខាងមុខនោះគឺនៅថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២០ នោះទេ។