ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ

ភ្នំពេញ៖ ថ្មីៗនេះមានករណីមួយបានកើតឡើងដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែងតម្រូវឲ្យអ្នកដាក់ពាក្យ បង់ប្រាក់កម្រៃជើងសាដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។

នេះយោងតាមការផ្សព្វផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ របស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ។

រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាតែប៉ុណ្ណោះ។

សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ។