ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខនិងយកអំណោយមនុស្សធម៌ផ្តល់ជូនកុមារចំនួន ៣នាក់ បានចូលរួមប្រកួតកីឡាប្រណាំង កង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលរស់ នៅក្នុងគ្រួសារក្រីក្រ ។
កុមារទាំង៣នាក់នោះរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២. សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, ៣. ឈិន ភារម្យ អាយុ ៩ឆ្នាំ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា មានក្តីអាណិតអាសូរ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង ៣នាក់ដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃទៀត។
លោកស្រី អគ្គលេខាធិការរងទី១ បាននាំមកនូវការលេីកទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កុមារទាំង៣នាក់ ដែលមានចិត្តស្រឡាញ់វិស័យកីឡា ដែលនេះអាចយកធ្វេីជាគំរូដល់កុមារ និងយុវជនដទៃទៀត ប្រសេីរជាងការប្រព្រឹត្តគ្រឿងញៀន ល្បែងស៊ីសង ឬទង្វេីទាំងឡាយណាដែលសង្គមស្អប់ខ្ពេីម។
ទន្ទឹមនឹងនេះ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែដេីម្បីអនាគតភ្លឺស្វាង ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដេីម្បីជីវភាពគ្រួសាររុងរឿង។
កុមារទាំង៣នាក់ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលេីកទឹកចិត្ត និងផ្តល់ការសន្តោសប្រណី ហេីយពួកគេបានប្តេជ្ញាអនុវត្តតាមការទូន្មានរបស់មាតាមនុស្សធម៌ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វេីជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។
ដេីម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់គ្រួសារកុមារនីមួយៗទទួលបាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត, កញ្ចប់អាហារ ១កញ្ចប់, កាបូបស្ពាយ ១ និងថវិកា ៥០០.០០០រៀល៕