ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីប្រឹក្សាសម្តេចក្រឡាហោម លោកឧកញ៉ា ឆាយ សុធា បានចាត់តំណាង​​​ប្រគល់ថវិកាចំនួន៤០ លានរៀលដល់លាសាឃុំកំពង់ពពិលស្រុកពារាំង

(ព្រៃវែង)៖ លោក ចាន់ វិចិត្រ ជំនួយការលោកឧកញ៉ា ឆាយ សុធា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកថវិកាចំនួន៤០.០០០.០០០រៀល មកផ្ដល់ជូនក្រុមប្រឹក្សាឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីសម្រាប់កសាងសមិទ្ធផលនានាដែលកំពុងខ្វះខាត។

លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គនាយកក្រុមហ៊ុន «Diamond Lucky Asia Co.,Ltd» លោកក៍ជាសមាជិកក្រុមយុវជនក្រៅប្រទេសផងដែរ។ ការប្រគល់ទឹកប្រាក់នេះមានចំនួន៤០លានរៀលនេះ ។

លោក ចាន់ វិចិត្រ ជំនួយការឧកញ៉ា ឆាយ សុធា ក៍បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧកញ៉ា ឆាយ សុធា ដល់ក្រុមប្រឹក្សាឃុំកំពង់ពពិល និងពលរដ្ឋទូទៅ ជាពិសេសអាជីវករ ដែលទទួលរងគ្រោះដោយសារភ្លើងឆេះផ្សារ កាលពីពេលកន្លង​មក។
លោកឧកញ៉ា ឆាយ សុធា តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខ និងផលលំបាករបស់ប្រជាពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាឃុំកំពង់ពពិល ដោយលោកតែងតែចូលរួមជួយជាសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយមិនដែលខកខាននោះឡើយ។

ដោយឡែកសម្រាប់ឆ្នាំ២០២០ ដោយសារខកខានមិនបានរៀបកម្មវិធីនោះ ទើបលោកឧកញ៉ា និងលោកសម្រេចប្រគល់ថវិកា ជូនក្រុមប្រឹក្សាឃុំកំពង់ពពិល ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមផងដែរ។

លោក ចាន់ វិចិត្រ ក៏បានជំរុញឱ្យមន្ត្រីក្រុមប្រឹក្សាឃុំកំពង់អំពិល រួមគ្នាក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបានចៀសផុតពីជំងឺកូវីដ១៩ ។
ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឱ្យបានជាប់ជាប្រចាំ ។
ត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ.ត្រូវរក្សាអនាម័យល្អ.ផឹកស្អាត.ហូបស្អាត.មិនត្រូវនៅជិតគ្នាប៉ះពាល់គ្នា និងជួបជុំគ្នាច្រើនទេ។
ហើយបើគ្មានការចាំបាច់មិនត្រូវចេញទៅក្រៅផ្ទះនោះទេ ដើម្បីចូលរួមការពារ និងទប់ស្កាត់នូវជំងឺ Covid-19 កុំឱ្យរីករាលដាល នៅក្នុងសហគមន៍រស់។
លោក ថឹង សំនៀង មេឃុំកំពង់ពពិលបានសាទរនូវ អំណោយជាថវិកានេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ។ក្នុងការចូលរួមសាងសង់សាលាឃុំកំពង់ពពិល ដែលនៅខ្វះខាតក្នុងការសាងសង់កន្លងមក។ សូមអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា ឆាយ សុធា ដែលតែងតែគិតគូរជួយឃុំកំពង់ពពិល ។