ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធាន(SMES)កម្ពុជា​​ចុះហត្ថលេខានៃការយោគយល់(MOU)ជាមួយ លោកឧកញ៉ា ឈិន កេន ក្នុងបុព្វហេតុ​​រួមគ្នា​​”ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”

លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានបើកកិច្ចប្រជុំដើម្បីរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងលោកឧកញ៉ា ឈិន កេន ជាប្រធានក្រុមប្រឹក្សាភិបាល និងសហការីរបស់សមាគមបច្ចេកវិទ្យាឌីជីថលនៃកកម្ពុជា (CDTA)​។

ពិធីចុះហត្ថលេខានេះគឺ ដើម្បីជាកិច្ចសហប្រតិបត្តិការគ្នាក្នុងការជួយឧបត្ថម្ភដល់កម្មវិធីសិក្ខាសាលាស្ដីអំពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” ដល់សមាជិកសហគ្រាសធុនតូច និងមធ្យមកម្ពុជានៅទូទាំង២៥ខេត្ត និងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។​​

នៅក្នុងពិធីចុះហត្ថលេខានេះ គេរំពឹងថា ប្រធាន(SMES)ជាមួយ លោកឧកញ៉ា ឈិន កេន នឹងរួមគ្នា​ក្នុងបុព្វហេតុ​​រួមគ្នា​​”ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” នឹងលើកស្ទួយការរីកចម្រើនសហគ្រាសទាំងអស់នៅកម្ពុជា​​ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​។