កំពង់ឆ្នាំង៖ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ បាននាំយកអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ទៅប្រគល់ជូនគ្រួសារដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ នៅភូមិទ្រាជេីង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដោយលោកទាំងពីរបានទទួលដំណឹងពីការបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ពីការលំបាកខ្វះខាតក្នុងជីវភាពរបស់លោក រស់ សារឹម និងប្រពន្ធឈ្មោះ ជាម កុសល មានមុខរបរជាជាងសំណង់មានកូនតូចៗចំនួន០២នាក់ក្នុងបន្ទុក ដោយសារជីវភាពខ្វះខាតទើបធ្វើឲ្យអ្នកទាំងពីរ សម្រេចចិត្តនាំកូនតូចៗទៅធ្វើការជាមួយនៅតាមការដ្ឋានសំណង់នានាដែលខ្លួនកំពុងធ្វើ គ្រួសារនេះរស់នៅភូមិទ្រាជេីង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
អំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្តល់ជូនរួមមាន៖
១-ត្រីខ ចំនួន ១០០កំប៉ុង
២-មី ចំនួន៥កេសតូច
៣-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៤-ស្ករសចំនួន ៥គីឡូ
៥-វិទ្យុស្តាប់ F12 និងថ្មពិលចំនួន ០១ ឈុត
៦-សាប៊ូដុំចំនួន ១២ដុំ
៧-ថ្នាំពេទ្យចំនួន ៥ប្រអប់
៨-ជេលលាងដៃចំនួន ០៥ ដបតូច
៩-ខោអាវយាយតាចំនួន ០៤កំផ្លេ
១០-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
១១-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
១២-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន
១៣-ថវិកាសម្រាប់ដោះស្រាយបំណុលធនាគារចំនួន ៣,៤៣៣,០០០៛ និងថវិកាចំនួន ១,១០០,០០០៛ សម្រាប់សងប្រាក់ចងការក្នុងភូមិ រីឯថវិកាបន្ថែមចំនួន ២,៤៦៧,០០០៛ ប្រគល់ជូនគ្រួសារមួយនេះសម្រាប់ដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងជីវភាពរបស់គ្រួសារខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរីករាយដាលធ្វើអ្នកទាំងពីរពិបាករកការងារធ្វើនោះ ។
ក្នុងឱកាសនោះ គ្រួសារអ្នកទាំងពីរបានថ្លែងអំណរគុណដល់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ពោរពេញដោយក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោកទាំងទ្វេតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង៕